Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញជួបសំណេះសំណាល​ជាមួយនឹងប្រជាកាពារភូមិ និងក្រុមប្រឹក្សាឃុំ​ ចំនួន២៤នាក់ នៅស្ថិតក្នុង​ឃុំកំពង់ស្វាយ​ ស្រុកគៀនស្វាយ ខេត្តកណ្តាល
 ថ្ងៃច័ន្ទ ទី​21 ខែឧសភា ឆ្នាំ​2018
17-05-2018-0-0-10 17-05-2018-0-0-11
17-05-2018-0-0-12 17-05-2018-0-0-13

នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រជាកាពារភូមិ និងក្រុមប្រឹក្សាឃុំ ចំនួន២៤នាក់ នៅស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តមបានផ្តល់អនុសាសន៍ឲ្យប្រជាការពារភូមិ និងក្រុមប្រឹក្សាឃុំកំពង់ស្វាយ ត្រូវយកចិត្តទុក្ខដាក់ពង្រឹងសុវត្ថិភាព និងគុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ អោយមានប្រសិទ្ធភាព និងទប់ស្កាត់បទល្មើសនានាទូទាំងឃុំកំពង់ស្វាយ ព្រមទាំងអំពាវនាវឲ្យប្រជាពលរដ្ឋនៅក្នុងឃុំទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះ ឯកឧត្តមបានប្រគល់វីទ្យុទាក់ទងដល់ប្រជាការពារភូមិចំនួន៤គ្រឿង ចែកថវិកាជូនក្រុមប្រឹក្សាឃុំ និងប្រគល់ថវិកាចំនួន៤,០០០,០០០រៀល ទៅនាយកសាលាវិទ្យាល័យសេរីដីដុះ ដើម្បីក៏សាងតារាបាល់បោះ សរុបចំនួន៦,១០០,០០០រៀល។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី