ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ មកពីភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ភូមិព្រែកដូង ភូមិព្រែកដូង២ និងភូមិព្រែកតានប់ ព្រែកតានប់២ សរុបចំនួន៥២៨ នាក់
ថ្ងៃអាទិត្យ ទី13 ខែឧសភា ឆ្នាំ2018
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅឃុំកំពង់ស្វាយ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា និងកុំជឿការឃោសនារបស់បក្សប្រឆាំងមិនអោយទៅបោះឆ្នោត។
ឯកឧត្តម ម៉ម ប៊ុននាង អំពាវនាវដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ មកពីភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ភូមិព្រែកដូង ភូមិព្រែកដូង២ និងភូមិព្រែកតានប់ ព្រែកតានប់២ សរុបចំនួន៥២៨ នាក់ នៅវត្តកំពង់ស្វាយ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍ទី១២ ខែឧសភា ឆ្នាំ២០១៨។
ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋ ក្នុងម្នាក់ៗទទួលបានសារុងចំនួន០១ និងថវិកាចំនួន១ម៉ឺនរៀល ដែលចំណាយអស់ថវិកាចំនួន១២,០៦០,០០០ រៀល។
អត្ថបទពាក់ព័ន្ធ