ឯកឧត្តម ម៉ម ប៊ុននាងអញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ មកពីភូមិក្បាលសេះ ភូមិគោកព្រីង ភូមិចារ និងភូមិគោកត្រប់សរុបចំនួន ៦១៦ នាក់ នៅវត្តកោកកាក
ថ្ងៃច័ន្ទ ទី7 ខែឧសភា ឆ្នាំ2018
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅឃុំគោកត្រប់ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា និងកុំជឿការឃោសនារបស់បក្សប្រឆាំងមិនអោយទៅបោះឆ្នោត។
ឯកឧត្តម ម៉ម ប៊ុននាង អំពាវនាវដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ មកពីភូមិក្បាលសេះ ភូមិគោកព្រីង ភូមិចារ និងភូមិគោកត្រប់សរុបចំនួន ៦១៦ នាក់ នៅវត្តកោកកាក ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១៨។
ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋ ក្នុងម្នាក់ៗទទួលបានសារុងចំនួន០១ និងថវិកាចំនួន១ម៉ឺនរៀល ដែលចំណាយអស់ថវិកាចំនួន ១៤.៥៧៧.៥០០ រៀល។
អត្ថបទពាក់ព័ន្ធ