គណៈកម្មការទី១០ព្រឹទ្ធសភា បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន លេខាធិការ
ថ្ងៃច័ន្ទ ទី30 ខែមេសា ឆ្នាំ2018
បន្ទាប់ពីព្រឹទ្ធសភាបើកសម័យប្រជុំលើកទី១ នីតិកាលទី៤ ដើម្បីបោះឆ្នោតជ្រើសរើសសមាជិក គណៈកម្មការនានារបស់ព្រឹទ្ធសភា កាលពីព្រឹកថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ រួចមក នៅថ្ងៃដដែលនេះ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ (ហៅកាត់គណៈកម្មការទី១០ព្រឹទ្ធសភា) បានរៀបចំការបោះឆ្នោតផ្ទៃក្នុងគណៈកម្មការ ដើម្បីជ្រើសរើសប្រធាន អនុប្រធាន លេខាធិការ គណៈកម្មការ ដោយទទួលលទ្ធផលដូខាងក្រោម៖
១-ឯកឧត្តម ម៉ម ប៊ុននាង ប្រធាន
២-ឯកឧត្តម ហែម ខន អនុប្រធាន
៣-ឯកឧត្តម ឡាន់ ឆន លេខាធិការ
៤-ឯកឧត្តម សួន លន់ សមាជិក
៥-លោកជំទាវ ឯម ផលាមុនី សមាជិក៕
អត្ថបទពាក់ព័ន្ធ