Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ មកពីភូមិស្វាយលិច និងភូមិស្វាយកើតសរុបចំនួន៨៧២ នាក់
 ថ្ងៃអាទិត្យ ទី​8 ខែមេសា ឆ្នាំ​2018
03-04-2018-0-0-0-48
03-04-2018-0-0-0-49 03-04-2018-0-0-0-50

នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ មកពីភូមិស្វាយលិច និងភូមិស្វាយកើតសរុបចំនួន៨៧២ នាក់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ​ នៅវត្តកែវឧត្តម ហៅវត្តស្វាយ ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមប្រធានស្តីទី បានជម្រាបជូនប្រជាពលរដ្ឋអំពី កាដូចំនួន ៤ ដែលរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ គឺ ១-រថភ្លើងដឹកអ្នកដំណើរពីស្ថានីយ ទៅព្រលានយន្តហោះ ២-រថភ្លើងដឹកអ្នកដំណើរពីប៉ោយប៉ែតទៅសិរីសោភ័ណ្ឌ ៣-ស្ពានអាកាសផ្សារដីហុយ និងទី៤-កាណូតដឹកអ្នកដំណើរព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ។ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានប្រកាសអំពី ការធ្វើដំណើររបស់ប្រជាពលរដ្ឋតាមរថយន្តក្រុង ដោយឥតគិតថ្លៃ ទៅតាមបណ្តាខេត្តនានា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ តាមផ្លូវជាតិលេខ១ ៣ ៤ ៥ និងលេខ៦។ អ្វីៗទាំងអស់នេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។ ដូចនេះ សូមប្រជាពលរដ្ឋកុំជឿលើការឃោសនាអកុសលរបស់បក្សប្រឆាំង នាំឲ្យប្រទេសជាតិ ធ្លាក់ក្នុងភ្លើងសង្រ្គាម បង្កឲ្យមានអស្ថិរភាពនយោបាយ បាត់បង់សណ្តាប់ធ្នាប់សង្គម។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឲ្យប្រជាពលរដ្ឋនៅឃុំគោកត្រប់ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តម បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋ ក្នុងម្នាក់ៗទទួលបានសារុងចំនួន០១ និងថវិកាចំនួន១ម៉ឺនរៀល ដែលចំណាយអស់ថវិកាចំនួន ១៨.៤៨០.០០០ រៀល។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី