ឯកឧត្តម ម៉ម ប៊ុននាងបានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ សរុបចំនួន៨៦២នាក់
ថ្ងៃសុក្រ ទី6 ខែមេសា ឆ្នាំ2018
នាព្រឹកថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ÂÂ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ សរុបចំនួន៨៦២នាក់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ នៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្តាល។ÂÂ
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមប្រធានស្តីទី បានជម្រាបជូនប្រជាពលរដ្ឋអំពី កាដូចំនួន ៤ ដែលរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ គឺ ១-រថភ្លើងដឹកអ្នកដំណើរពីស្ថានីយ ទៅព្រលានយន្តហោះ ២-រថភ្លើងដឹកអ្នកដំណើរពីប៉ោយប៉ែតទៅសិរីសោភ័ណ្ឌ ៣-ស្ពានអាកាសផ្សារដីហុយ និងទី៤-កាណូតដឹកអ្នកដំណើរព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ។ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានប្រកាសអំពី ការធ្វើដំណើររបស់ប្រជាពលរដ្ឋតាមរថយន្តក្រុង ដោយឥតគិតថ្លៃ ទៅតាមបណ្តាខេត្តនានាÂÂ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ តាមផ្លូវជាតិលេខ១ ៣ ៤ ៥ និងលេខ៦។ អ្វីៗទាំងអស់នេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។ ដូចនេះ សូមប្រជាពលរដ្ឋកុំជឿលើការឃោសនាអកុសលរបស់បក្សប្រឆាំង នាំឲ្យប្រទេសជាតិ ធ្លាក់ក្នុងភ្លើងសង្រ្គាម បង្កឲ្យមានអស្ថិរភាពនយោបាយ បាត់បង់សណ្តាប់ធ្នាប់សង្គម។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឲ្យប្រជាពលរដ្ឋនៅឃុំកំពង់ស្វាយ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តម បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋÂÂ ក្នុងម្នាក់ៗទទួលបានសារុងចំនួន០១ និងថវិកាចំនួន១ម៉ឺនរៀល។
អត្ថបទពាក់ព័ន្ធ