ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សាឃុំគោកត្រប់ ដើម្បីពិនិត្យសភាពការណ៍ ការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ
ថ្ងៃអាទិត្យ ទី25 ខែមីនា ឆ្នាំ2018
នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សាឃុំគោកត្រប់ ដើម្បីពិនិត្យសភាពការណ៍ ការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្នុងឱកាសនោះដែរ ឯកឧត្តម បាននាំយកអំណោយចែកជូនក្រុមប្រឹក្សាឃុំ ចំនួន ២៥នាក់ ដោយក្នុងម្នាក់ៗទទួលបានសារុង០១ ក្រម៉ា០១ និងថវិកា៥០.០០០រៀល។
អត្ថបទពាក់ព័ន្ធ