ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ម៉ែន ស៊ីផាន់បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ មកពីភូមិចារ និង ភូមិគោកព្រីង សរុបចំនួន៧៣៥នាក់
ថ្ងៃអាទិត្យ ទី25 ខែមីនា ឆ្នាំ2018
នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងឯកឧត្តម ម៉ែន ស៊ីផាន់ សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ មកពីភូមិចារ និង ភូមិគោកព្រីង សរុបចំនួន៧៣៥នាក់ ព្រមទាំងសម្ភោធអណ្តូងស្នប់ដែលជាអំណោយរបស់គណៈកម្មការទី១០ព្រឹទ្ធសភា នៅភូមិគោកព្រីង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះដែរ ឯកឧត្តម បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋ និង ក្រុមប្រឹក្សាឃុំ ក្នុងម្នាក់ៗទទួលបានសារុងចំនួន០១ និងថវិកាចំនួន១ម៉ឺនរៀល ព្រមទាំងប្រគល់អណ្តូងស្នប់ ជូនប្រជាពលរដ្ឋប្រើប្រាស់នៅភូមិគោកព្រីង ដែល ចំណាយថវិកាសរុប ចំនួន ៣១,០៣០,០០០រៀល(សាមសិបមួយលានបីម៉ឺនរៀល)។
អត្ថបទពាក់ព័ន្ធ