ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងមេឃុំ ភូមិ ប៉ុស្តិ៍រដ្ឋបាល កងរាជអវុធហត្ថឃុំ ប្រជាការពារភូមិ និងប្រជាពលរដ្ឋសរុបចំនួន៤៥០នាក់ នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
ថ្ងៃសៅរ៌ ទី13 ខែមករា ឆ្នាំ2018
ក្នុងឱកាសអបអរសាទរខួបទី៣៩ នៃទិវាជ័យជម្នះ ៧មករា នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងមេឃុំ ភូមិ ប៉ុស្តិ៍រដ្ឋបាល កងរាជអវុធហត្ថឃុំ ប្រជាការពារភូមិ និងប្រជាពលរដ្ឋសរុបចំនួន៤៥០នាក់ នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទីបានបញ្ជាក់ថាថ្ងៃ០២ធ្នូ និងថ្ងៃ០៧ មករា គឺស្ថិតនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំងសាមគ្គីដ៏រឹងមាំក្នុងការបង្កើតសមិទ្ធផលនានាលើគ្រប់វិស័យសម្រាប់សង្គមជាតិទាំងមូល ជាពិសេសបានសង្គ្រោះគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ជូនប្រជាពលរដ្ឋឲ្យរស់រៀនមានជីវិត និងរស់នៅដោយសុខសន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ព្រមទាំងទប់ស្កាត់មិនឲ្យកើតមានជាថ្មីនូវសោកនាដកម្ម និងគ្រោះមហន្តរាយដូចកាលពីអតីតកាល។
អត្ថបទពាក់ព័ន្ធ