ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រជាការពារភូមិ
ថ្ងៃពុធ ទី8 ខែវិច្ឆិការ ឆ្នាំ2017
ក្នុងឱកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និង ជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រជាការពារភូមិ យុវជនភូមិ ដែលមកពីភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ភូមិព្រែកដូង ភូមិព្រែកដូង២ និងភូមិព្រែកតានប់ ភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំនួន៦០នាក់ ក្នុងឱកាសនោះ ឯកឧត្តមបានចែកជូនវិទ្យុទាក់ទង ក្នុងម្នាក់ៗ១គ្រឿង ឯកសណ្ឋានមួយកំប្លេរ សរុបទាំងអស់៦០កំប្លេរ និងវិទ្យុទាក់ទង ៦០គ្រឿង។
អត្ថបទពាក់ព័ន្ធ