នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខស្រ្តីដែលមានកូនតូចចំនួន ២៩នាក់ ព្រមទាំងចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពចំនួន ៤គ្រួសារ នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អំណោយដែលចែកជូនស្រ្តីដែលមានកូនតូចនាពេលនោះ ក្នុងម្នាក់ៗទទួលបាន សារុង ចំនួន១ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ អំបិល ១កញ្ចប់ ប៊ីចេង ១កញ្ចប់ និងថវិកាចំនួន ១០ម៉ឺនរៀល។ ចំណែកឯក្រុមគ្រួសារសព ឯកឧត្តមបានចូលបច្ច័យក្នុងមួយគ្រួសារ ២០ម៉ឺនរៀល។