Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា​​ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ ​​នៅវត្តកោកកាក និងវត្តកែវឧត្តម (ហៅវត្តស្វាយ)
 ថ្ងៃអង្គារ៍ ទី​7 ខែវិច្ឆិការ ឆ្នាំ​2017

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តកោកកាក និងវត្តកែវឧត្តម (ហៅវត្តស្វាយ) ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីឧទ្ទិសកោសលផលបុណ្យជូនបុព្វការីជន យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុជាតិ និងញាត្តិការ ៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ និងបួងសួងសុំសេចក្តីសុខសប្បាយ ។
នៅក្នុងឱកាសនោះ ឯកឧត្តមបាននាំយកទេយ្យទានទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តទាំងពីរនោះ ដោយក្នុងមួយវត្តៗរួមមាន៖ ទឹកក្រូច ៥កេស ទឹកផ្លែឈើកំប៉ុង ៥កេស មី ២កេសធំ ត្រីខ ២កេសធំ តែ ៥កេស ស្ករស ១០គីឡូក្រោម ទឹកដោះគោឆៅ ១០ឡូ ទឹកបរិសុទ្ធ ៥កេស អង្ករ ២បាវ ស្លាដក់ ៧ ចង្ហាន់រាប់បាត្រ និងប្រគេនបច្ច័យក្នុងមួយអង្គចំនួន ៥ម៉ឺនរៀល ព្រមទាំងចូលបច្ច័យកសាងវត្ត ក្នុងមួយវត្តចំនួន ៥០ម៉ឺនរៀល។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី