Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាងបានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យទាំង៣ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
 ថ្ងៃច័ន្ទ ទី​4 ខែកញ្ញា ឆ្នាំ​2017
31-08-2017-0-0-0-37 31-08-2017-0-0-0-38

នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យទាំង៣ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ពិធីសំណេះសំណាលនេះ ប្រព្រឹត្តទៅនៅវិទ្យាល័យកំពង់កន្ទួត ដែលមានបេក្ខជនចំនួន៤៦២ នាក់ (នារី ២៤៣ នាក់) មកពីវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួតវិទ្យាល័យ ហ៊ុន សែន ព្រែកស្លែង និងវិទ្យាល័យ សម្តេចកិត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដើមឫស ដែលនឹងចូលរួមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ថ្ងៃទី២១ និងទី២២ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ។
ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកថវិកាចែកជូនសិស្សានុសិស្សចំនួន ៤៦២ នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល និងលោកគ្រូ អ្នកគ្រូចំនួន ៨២ នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ៦ម៉ឺនរៀល។

 

អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី