នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាស្តីពីបេសកកម្មរបស់គណៈកម្មការចុះតាមបណ្តាខេត្តនានាចន្លោះសម័យប្រជុំលើកទី១០-១១ នីតិកាលទី៣។