នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ០៨:៣០នាទី នៅសាលប្រជុំគណៈកម្មការទី១០ វិមានព្រឹទ្ធសភា គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការ បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែមករា និងពិភាក្សាគម្រោងចុះបំពេញបេសកកម្មរបស់គណៈកម្មការ។