ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ នៅមជ្ឈមណ្ឌលកុមារកំព្រា បូរីកុមារមិត្តភាពកម្ពុជា បារាំង ហុងគ្រី នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញនាំយកសំលៀក បំពាក់ និងកាបូបសិក្សា ស្បែកជើងកីឡា ចែកជូនសិស្សានុសិស្សចំនួន ៤៥នាក់ និង តុតុ មួយគ្រឿង សម្រាប់ដឹកក្មួយៗដែលមានផ្ទះនៅឆ្ងាយពីសាលារៀនឲ្យមានភាពងាយស្រួលធ្វើដំណើមករៀន នៅបុរីមិត្តភាពកម្ពុជា បារាំង ហុងគ្រី ដែលស្ថិតនៅភូមិបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។