នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញនាំយកសំលៀកបំពាក់ និងកាបូបសិក្សាចែកជូនក្មួយៗ សិស្សានុសិស្ស ចំនួន១៥០នាក់ នៅសាលាបឋមសិក្សា ហ៊ុនសែន ដូនស ស្ថិតក្នុងភូមិតារាបដូនស ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល៕