នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ម៉ែន ស៊ីផាន់ បានរៀបចំចងក្រងសៀវភៅ ស្តីពី “បទពិសោធន៍នៃដំណើរការរៀបចំថវិកាក្នុងបរិបទប្រទេសនិយាយភាសាបារាំង ច្បាប់ហិរញ្ញវត្ថុ ថវិកាថ្នាក់ក្រោមជាតិ និងការអនុវត្តថវិកា” ដែលក្រុមសភាជាតិអា.ប៉េ.អេហ្វ សភានិយាយភាសាបារាំង និងអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង បានសហការរៀបចំសិក្ខាសាលាកាលពីថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០១៦ និងបានប្រគល់ជូនដល់លោក អ៊ឹង សំអាត តំណាងនាយកដ្ឋានបណ្ណាល័យព្រឹទ្ធសភា ដើម្បីតម្កល់ទុក និងជាឯសារ សម្រាប់សាធារណជន អាន និងសិក្សាស្រាវជ្រាវ។