នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន ដឹកនាំដោយឯកឧត្តម WANG RONG ប្រធានគណៈកម្មាធិការសភាប្រឹក្សានយោបាយប្រជាជនចិន នៃខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលឯកឧត្តម ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕