នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយនិរន្តភាព នៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ លើកទី១ លើកទី២ និងមហាសន្និបាតលើកទី៩ នៃសភាតំបន់អាស៊ី(APA) ក្រោមអធិបតីភាពឯកឧត្តម ជាម យៀប ប្រ ធានគណៈកម្មការទី២រដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា ដើម្បីពិនិត្យពិភាក្សាខ្លឹមសារ សេចក្តីព្រាងសេចក្តីសម្រេចទាំង៦របស់គណៈកម្មការអចិន្រ្តៃយ៍ នៅវិមានរដ្ឋសភា៕