នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ម៉ែន ស៊ីផាន់ បានអញ្ជើញជួបសំណេះសំណាលកម្មកររោងចក្រចំនួន១៤០នាក់ នៅភូមិត្រោក ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដោយបានឧបត្ថម្ភថវិកា១ម៉ឺនរៀលដល់កម្មករម្នាក់ៗ។ បន្ទាប់មកឯកឧត្តមបានជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ ដើម្បីជំរុញប្រជាពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោត ព្រមទាំងឧបត្ថម្ភ ថវិកាចំនួន ៤លានរៀល។