នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញជាអធិបតីភាពក្នងពិធីរំលឹកវិញ្ញាណក្ខន្ធចំពោះយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ នៅវត្តស្លាកែត ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។