នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ នេះ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) និងអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យការស្តាប្រឡាយ១ខ្សែ ប្រវែងជិត ២km ធ្វើទ្វាទឹក ២កន្លែង និងជួសជុលផ្លូវអមប្រឡាយ អស់ថវិកាជាង៣ម៉ឺនដុល្លា ស្ថិតនៅភូមិគោកព្រីន ឃុំគោកត្រប់ ព្រមទាំងពិនិត្យសំណូមពរ របស់ប្រជាពលរដ្ឋ ក្នុងការរបៀបចំប្រព័ន្ទទឹកជាង១km ជម្រៅ៤-៥m ជីកអណ្តូងទឹកបន្ថែម និងស្ថាប្រឡាយព្រែតូចជាង ៧ km ក្នុងស្រុក កណ្តាលស្ទឹង។