ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា បានចុះពិនិត្យទីតាំងសាងសង់សំណង់ទ្វារទឹក ស្ថិតនៅប្រឡាយលេខ៥៨ កែងប្រឡាយលេខ៨៥ នៅចន្លោះរវាងឃុំទ្រាល, ឃុំព្រែករកា, ឃុំសៀមរាម, និងឃុំព្រែកស្លែង
ថ្ងៃពុធ ទី4 ខែឧសភា ឆ្នាំ2016
នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកណ្តាលស្ទឹង រួមជាមួយ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងលោក ប្រធានមន្ទីរ ធនធានទឹកនិងឧតុនិយម, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី, មន្ទីរកសិកម្ម, មន្ទីរអភិវឌ្ឍន៍ជនបទ, ប្រធានក្រុមប្រឹក្សា
ស្រុក, គណៈអភិបាលស្រុកកណ្តាលស្ទឹង, មេឃុំសៀមរាប, មេឃុំទ្រា, មេឃុំព្រែករកា, ព្រែកស្លែង និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យទីតាំង សាងសង់សំណង់ទ្វារទឹក ស្ថិតនៅប្រឡាយលេខ៥៨ កែងប្រឡាយលេខ៨៥ នៅចន្លោះរវាងឃុំទ្រាល, ឃុំព្រែករកា, ឃុំសៀមរាម, និងឃុំព្រែកស្លែង។
ក្នុងឱកាសនៃការចុះពិនិត្យទីតាំងសាងសង់ទ្វារទឹកនោះ ឯកឧត្តមអភិបាល និងឯកឧត្តម ម៉ម ប៊ុននាង បានជួបសំណេះសំណាលជាមួយ អាជ្ញាធរមូលដ្ឋាន, កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ប្រមាណ១២១ នាក់ ដើម្បីស្តាប់យោបល់ និងសំណូមពរនានា ហើយបានឧត្តម្ភ ដូចខាងក្រោម៖
១. ស្តារ និងសាងសង់បង្ហើយប្រឡាយលេខ៥៨ និងផ្លូវអមសងខាងប្រឡាយ ប្រវែងប្រមាណ១៥០ ម៉ែត្រ
២. ផ្តល់សំណង់ទ្វារទឹក០១ នៅត្រង់ប្រឡាយលេខ៥៨ កែងប្រឡាយ៨៥ មានខ្នងលើប្រវែង ៦ ម៉ែត្រ និងទទឹង ៣,៥ ម៉ែត្រ កម្ពស់៤ ម៉ែត្រ
៣. ផ្តល់លូចំនួន០២ មុខកាត់ ៣,៥ ម៉ែត្រ ដើម្បីបង្ហូរទឹកពីប្រឡាយលេខ៥៨ ចូលប្រឡាយលេខ៨៥
៤. ស្តារប្រឡាយលេខ៨៥ ប្រវែងប្រមាណ១ គីឡូម៉ែត្រ ស្ថិតនៅភូមិបឹងក្អែក ឃុំព្រែករកា ដើម្បីបញ្ជូនទឹកបន្ត
៥. ឧបត្ថម្ភដល់អាជ្ញាមូលដ្ឋាន កងកម្លាំង និងប្រជាពលរដ្ឋចំនួន ១២១ នាក់ ក្នុងម្នាក់ទទួលបាន ថវិកាចំនួន ១ ម៉ឺនរៀល សរុបថវិកាចំនួន ១ ២១០ ០០០ (មួយលានពីរសែនមួយម៉ឺន) រៀល។
អត្ថបទពាក់ព័ន្ធ