Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ដឹកនាំគ្រូពេទ្យ ព្យាបាលជំងឺ និងនាំយកអំណោយ ជូនប្រជាពលរដ្ឋនៅឃុំគោកត្រប់
 ថ្ងៃសៅរ៌ ទី​2 ខែមេសា ឆ្នាំ​2016
c10_2_4_2016_1 c10_2_4_2016_2
c10_2_4_2016_3 c10_2_4_2016_4
c10_2_4_2016_5

នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យពិនិត្យ ព្យាបាលជំងឺ និងនាំយកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ និងកុមារជាង២០០នាក់ នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នាឱកាសនេះដែរ ឯកឧត្តមបានជម្រាបប្រាប់ដល់ប្រជាពលរដ្ឋឱ្យចេះថែរក្សាសុខភាព គឺហូបចុកឱ្យមានអនាម័យ រស់នៅស្អាត ដើម្បីបង្កានូវជំងឺឆ្លងផ្សេងៗ ដែលនាំឱ្យរំខានដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ បង ប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ ឯកឧត្តមណែនាំក្មួយៗ ដែលទទួលបានសម្ភារសិក្សានាពេលនោះ ត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយជាសសរទ្រូងនៃប្រទេសជាតិ នាពេលអនាគត។
ក្នុងឱកាសជូនអំណោយប្រជាពលរដ្ឋ ៣៥គ្រួសារនោះ ឯកឧត្តម ម៉ម ប៊ុននាង បានជម្រាបប្រាប់ថា អំណោយទាំងអស់នេះ គឺជាសម្មានចិត្តរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា បើទោះបីជាវាមានចំនួនតិចតួចក្តី ប៉ុន្តែថ្នាក់ដឹកនាំព្រឹទ្ធសភា​តែងតែគិតគូយកចិត្តទុកជាប្រចាំ ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងទូទាំងប្រទេស។

សូមបញ្ជាក់ថា អំណោយទាំងអស់នោះរួមមាន៖ មុង ភួយ មី ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង និងថវិកាក្នុងម្នាក់ ៣ម៉ឺនរៀល។ ចំណែកក្មួយៗ សិស្សានុសិស្ស ទទួលបាន៖សំលៀកបំពាក់ និងកាបូបសិក្សា។ ជាមួយគ្នានោះដែរ ឯកឧត្តម ម៉ម ប៊ុននាង បានឧបត្ថម្ភថវិកាចំនួន ១លានរៀល ដើម្បីរៀបចំក្រាលការ៉ូការីឡា នៅភូមិលាស។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី