ខេត្តកំពត៖ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅស្ថានីយ៍វ៉ារីអគ្គិសនីកំចាយ ខេត្តកំពត គណៈប្រតិភូក្រុមប្រឹក្សាឃុំ និងយុវជននៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺចំនួន១៥០នាក់ ដែលដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទី គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា អញ្ជើញចុះទស្សនកិច្ចសិក្សាស្វែងយល់ អំពីវិស័យថាមពល អគ្គិសនីកំចាយ ដោយមើលឃើញអំពីការអភិវឌ្ឍ និងរីកចម្រើនវិស័យថាមពលអគ្គិសនី៕
(អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន)