Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការបានអញ្ជើញចុះជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
 ថ្ងៃអង្គារ៍ ទី​10 ខែវិច្ឆិការ ឆ្នាំ​2015
c10_10_11_2015_1
c10_10_11_2015_2 c10_10_11_2015_3
c10_10_11_2015_3 c10_10_11_2015_3

នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីស្តីការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច គណៈប្រតិភូគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា(គណៈកម្មការ​ទី១០ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីស្តាប់សេចក្តីរាយការណ៍ស្តីពីការអនុវត្តការងាររបស់ក្រសួង ដែលបានអនុវត្តនាពេលកន្លមក។


ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់អំពីគោលបំណងនៃជំនួបពិភាក្សានាពេលនេះ ដើម្បីសិក្សា​ឈ្វេងយល់ និងស្តាប់សេចក្តីរាយការណ៍របស់ក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងបញ្ហាប្រឈមនានារបស់ក្រសួងដែលកើតមានឡើងនាពេលកន្លងមក។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភាមានមុខងារសំខាន់បី គឺទី១មុខងារនីតិកម្ម ដែល​ជាមុខងារធ្វើច្បាប់ អនុម័តច្បាប់ ទី២មុខងារត្រួតពិនិត្យ ដែលជាមុខងារត្រួតពិនិត្យការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងទី៣មុខងារតំណាង ដែលជាមុខងារតំណាងឲ្យផលប្រយោជន៍ក្រុមប្រឹក្សាឃុំសង្កាត់ ក៏ដូចជាប្រជាជនទូទាំងប្រទេស។ដោយឡែកគណៈកម្មការទាំង១០របស់ព្រឹទ្ធសភា ជាសេនាធិការឲ្យព្រឹទ្ធសភា ដែលមានសមត្ថកិច្ចពាក់ព័ន្ធទៅនឹងវិស័យរៀងៗខ្លួន។ ជាមួយគ្នានោះ គណៈកម្មការទី១០ព្រឹទ្ធសភា មានសមត្ថកិច្ចពាក់ព័ន្ធទៅនឹងវិស័យ អង្កេត បោសសំអាត និង​ប្រឆាំងអំពើពុករលួយ។
ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាស់វៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើកំណែរទម្រង់សាធារណជាច្រើន ដើម្បីធានាបានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ប្រទេស។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានតួនាទីភារកិច្ច សម្រាប់ជួយសម្រួលដល់រដ្ឋសភាព្រឹទ្ធសភា ជាមួយនឹងរាជរដ្ឋាភិបាលនៃការបង្កើតច្បាប់នានា និងធ្វើអធិការកិច្ចចំពោះការគ្រប់គ្រងការចាយវាយរបស់រដ្ឋ រួមទាំងការគ្រប់គ្រងសម្ភាររបស់រដ្ឋផងដែរ។ ជាមួយគ្នានេះដែរ ក្រសួងក៏មានតួនារទីភារកិច្ចទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋជាមួយនឹងអ្នកមានអំណាច ដើម្បីធ្វើការដោះស្រាយ។ ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់ថា ក្រសួងបានពិនិត្យសិក្សាលើពាក្យបណ្តឹងឲ្យច្បាស់លាស់ជាមុនសិន មុននឹងធ្វើការដោះស្រាយពិសេសក្រសួងបានដើរតួនាទីជាអ្នកកណ្តាល ដើម្បីធានាបាននូវយុត្តិធម៌ជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ។
ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា ក្រសូងត្រៀមលក្ខណៈបង្កើតលិខិតបទដ្ឋានគតិយុត្តមួយចំនួនរួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច សេចក្តីព្រាងច្បាប់ស្តីពីនីតិវិធីអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពីបណ្តឹងតវ៉ា និងបរិហារ។ ក្រសួងក៏មានទិសដៅបណ្តុះបណ្តាលដល់មន្រ្តី និងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងបរទេស ដើម្បីទំនាក់ទំនងផ្តល់ព័ត៌មានទៅវិញទៅមក និងការធ្វើទស្ស​នកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ការងារជាដើម។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តម ម៉ម ប៊ុននាងបានមានប្រ​សាសន៍​វាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួង ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយផលវិជ្ជ​មានដែលបានរូមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍជាតិ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ​ទូទាំងប្រទេស៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី