ឯ.ឧ ម៉ម ប៊ុននាង ប្រគេនទេយ្យទាន និងបច្ច័យជូនវត្ត២ ក្នុងស្រុកកណ្តាលស្ទឹង
ថ្ងៃអាទិត្យ ទី11 ខែតុសា ឆ្នាំ2015
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ វេនទី១៣ ប្រពៃណីជាតិខ្មែរ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញនាំយកទេយ្យទាន និងបច្ច័យ ទៅប្រគេនព្រះសង្ឃចំនួន១៥អង្គ ដែលគង់នៅវត្តកែវឧត្តម (ហៅវត្តស្វាយ) និងវត្តកោកកាក ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន និងញាតិសន្តាន ដែលបានពលីជីវិត ក្នុងបុព្ធហេតុកសាងប្រទេសជាតិ។
គណៈកម្មការទី១០ព្រឹទ្ធសភា
អត្ថបទពាក់ព័ន្ធ