Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង រៀបចំបាយសាមគ្គីជូនប្រជាពលរដ្ឋគ្មានទីពឹង និងកុមារកំព្រា ក្នុងសង្កាត់ស្ទឹងមានជ័យ
 ថ្ងៃច័ន្ទ ទី​11 ខែឧសភា ឆ្នាំ​2015
cm10-11-05-2015-1
cm10-11-05-2015-2 cm10-11-05-2015-3

ដោយមានក្តីមេត្តា ករុណា អាណិតស្រឡាញ់ និងគិតគូរពីសុខទុក្ខរបស់បង ប្អូនប្រជពលរដ្ឋ កាលពីល្ងាច ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តមម៉ម ប៊ុននាងអនុប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភា និងលោកជំទាវ បានរៀបចំបាយសាមគ្គី និងនាំយកអំណោយចែកជូន បង ប្អូន ប្រជាពលរដ្ឋគ្មានទីពឹង ចាស់ជរា និងក្មួយៗកុមារកំព្រា ចំនួន ១,២៥០នាក់ ដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ។


នៅក្នុងឱកាសនោះដែរ ឯកឧត្តមម៉ម ប៊ុននាងបានសំណេះសំណាល និងជម្រាបជូន បង ប្អូនប្រជាពលរដ្ឋ និងក្មួយៗកុមារកំព្រា កុំឱ្យអស់សង្ឃឹមក្នុងដំណើរជីវិត ពីព្រោះឯកឧត្តមក៏ធ្លាប់បានឆ្លងកាត់នូវទុក្ខលំបាកបែបនេះដែរ ចាប់តាំងពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ ប៉ុន្តែ ដោយសារមានថ្ងៃរំដោះ ៧មករា ១៩៧៩ ទើបបង​ប្អូនប្រជាពលរដ្ឋ មានឱកាសបានមកជួបជុំគ្នាដូចពេលនេះ។
ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលសព្វថ្ងៃ បាន និងកំពុងយកចិត្តទុកដាក់ គិតគូ អំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋទាំងអស់ ដោយមិនឱ្យអ្នកស្លាប់ដោយអត់បាយ។ ដូចនេះ សូមបង ប្អូន និងក្មួយៗទាំងអស់ កុំបោះបង់ក្តីសង្ឃឹមរបស់ខ្លួន ជីវិតត្រូវតែតស៊ូ។
បន្ទាប់ពីពិសារបាយសាមគ្គីរួចមក ឯកឧត្តម និងលោកជំទាវ បានជូនអំណោយដល់ បង ប្អូន ប្រជាពលរដ្ឋគ្មានទីពឹង ចាស់ជរា ទទួលបាន សារុងមួយ ថវិកា២ម៉ឺនរៀល និងក្មួយៗកុមារកំព្រា ទទួលបាន សំលៀកបំពាក់១សម្រាប់ កាបូប១ សៀវភៅ១ក្បាល ប៉ិច១ដើម ថវិកា៥ពាន់រៀល៕

អត្ថបទ៖លេខាអ្នកនាំពាក្យ និងរូបភាព៖នាយកដ្ឋានព័ត៌មាន 


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី