Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង សំណេះសំណាលថ្នាក់ដឹកនាំមូលដ្ឋាន និងពិនិត្យការកសាងផ្លូវ នៅឃុំគោកត្រប់
 ថ្ងៃអាទិត្យ ទី​15 ខែមីនា ឆ្នាំ​2015
c10_15_3_3_2015_1c10_15_3_3_2015_2
c10_15_3_3_2015_3 c10_15_3_3_2015_4

ឯកឧត្តម ម៉ម ប៊ុននាង អនុប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញ ចុះជួបសំណេះសំណាល ជាមួយនឹងថ្នាក់ដឹកនាំមូលដ្ឋាន ដែលមានថា្នក់ដឹកនាំឃុំ ប្រធានភូមិ ប្រធានក្រុម ចំនួន ១០០នាក់ នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥។
បន្ទាប់ពីស្តាប់ការរាយការណ៍របស់លោកមេឃុំគោកត្រប់ ឯកឧត្តម ម៉ម ប៊ុននាង អនុប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានណែនាំដល់ថ្នាក់ដឹកនាំឃុំ ឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត អំពី សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិ ឃុំ និងត្រូវបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ឯកឧត្តម បានឱ្យថ្នាក់ដឹកនាំមូលដ្ឋាន នៃឃុំគោកត្រប់ គិតគូអំពីការបង្កើតសហគមន៍សន្សំប្រាក់ ហើយឯកឧត្តមនឹងផ្តល់ធនធាន មធ្យោបាយ ដល់ក្រុមនេះ ដើម្បីចូលរួមជួយដល់ប្រជាពលរដ្ឋណា ដែលជួបការខ្វះខាតដើមទុន ក្នុងការប្រកបរបបទទួលទាន។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ម ប៊ុននាង ក៏បានអញ្ជើញចុះពិនិត្យការកសាងគ្រឹះផ្លូវ និងដាក់លូប្រឡាយ ប្រវែង ២.២៤០ម៉ែត្រ ដែលភ្ជាប់ពីភូមិគោកព្រីង ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទៅផ្លូវជាតិលេខ២។ ការកសាងនេះ ទទួលបានការឧបត្ថម្ភថវិកាពី ឯកឧត្តម ម៉ម ប៊ុននាង និងសប្បុរសជន។

អត្ថបទ៖ លេខាអ្នកនាំពាក្យ និងរូបភាព៖ លេខាគ/កទី១០


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី