ឯកឧត្តម ហុង សុខហួរ ប្រធានគណៈកម្មការទី១០ បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ
ថ្ងៃច័ន្ទ ទី9 ខែមីនា ឆ្នាំ2015
នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី១០ វិមានព្រឹទ្ធសភា គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុក រលួយ ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ហុង សុខហួរ ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការដែលមានរបៀបវារៈដូចខាងក្រោម ៖១-ត្រួតពិនិត្យគម្រោងធ្វើសិក្ខាសាលារួមគ្នារវាងគណៈកម្មការទី១០ ព្រឹទ្ធសភា រដ្ឋសភា ស្តីពី ឈ្វេងយល់លទ្ធផលការអនុវត្តច្បាប់ស្តីពី “ការប្រឆាំង អំពើពុករលួយ”។ ២-ត្រួតពិនិត្យផែនការសកម្មភាពរបស់គណៈកម្មការ ក្នុងឆមាសទី១។ ៣-ជ្រើសរើសសមាជិកក្នុងគណៈកម្មការ ៣រូប និងកំណត់ ប្រធានបទ ដើម្បីចូលរួម ទស្សកិច្ចសិក្សាអន្តរគណៈកម្មការ (ទី១ ទី៤ ទី៦ ទី១០) នៅសាធារណរដ្ឋប្រជាមានិតចិន ។
គណៈកម្មការទី១០
អត្ថបទពាក់ព័ន្ធ