ឯកឧត្តម ហុង សុខហួរ ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោកបណ្ឌិត Daniel Heilmann ទីប្រឹក្សាច្បាប់ជាន់ខ្ពស់អាល្លឺម៉ង់អមព្រឹទ្ធសភា ជួបពិភាក្សាកាងារ
ថ្ងៃច័ន្ទ ទី19 ខែមករា ឆ្នាំ2015
កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង ៨:៣០ នៅសាលប្រជុំគណៈកម្មការទី១០ ដឹកនាំដោយឯកឧត្តម ហុង សុខហួរ ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោកបណ្ឌិត Daniel Heilmann ទីប្រឹក្សាច្បាប់ ជាន់ខ្ពស់អាល្លឺម៉ង់អមព្រឹទ្ធសភា ជួបពិភាក្សាកាងារស្តីពីដំណើរទស្សនកិច្ចសិក្សារបស់គណៈកម្មការ ទៅប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី១៣-១៧ ខែធ្នូ ឆ្នាំ២១០៤ កន្លងមក។
ឯកឧត្តមប្រធាន ក៏បានថ្លែងអំណរគុណដល់អង្គការ GIZ ដែលបានអញ្ជើញគណៈកម្មការទី១០ ព្រឹទ្ធសភា ទៅបំពេញដំណើរទស្សនកិច្ចសិក្សា ក្នុងនោះ ដែរ គណៈកម្មការទទួលបាននូវបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
ជាកិច្ចបញ្ចប់គណៈកម្មការ ក៏បានពិភាក្សាការងារស្តីពីគម្រោងរៀបចំសិក្ខាសាលាស្តីពី “ការសិក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើ ពុករលួយ” ដែលនឹងប្រព្រឹត្តិទៅ នៅសប្តាហ៍ទី៤ ក្នុងខែមីនា ឆ្នាំ២០១៥។
រូបភាព និងអត្ថបទ៖ លេខាធិការដ្ឋានអមគណៈកម្មការទី១០ ព្រឹទ្ធសភា
អត្ថបទពាក់ព័ន្ធ