Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

អង្គភាពអ្នកនាំពាក្យស្វែងរកការគាំទ្រពីដៃគូអភិវឌ្ឍន៍ស្ថាប័ន
 ថ្ងៃពុធ ទី​7 ខែមករា ឆ្នាំ​2015
alt alt

ឯកឧត្តម ម៉ម ប៊ុននាង អនុប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអនុញ្ញាត្តឱ្យ លោក Daniel ទីប្រឹក្សាច្បាប់ជាន់ខ្ពស់ អមព្រឹទ្ធសភា ចូលជួបពិភាក្សាការងារ និងស្វែងរកការគាំទ្រពីដៃគូអភិវឌ្ឍន៍ស្ថាប័ន នៅលេខាធិការដ្ឋានអ្នកនាំពាក្យ កាលពីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥។

គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីថ្លែងអំណរគុណដល់អង្គការ GIZ ដែលតែងតែឧបត្ថម្ភ គាំទ្រដល់សកម្មភាពព្រឹទ្ធសភា និង ស្វែងរកការឧបត្ថម្ភ គាំទ្របន្ត ពីអង្គការ GIZ និងអង្គការដៃគូរអភិវឌ្ឍន៍ស្ថាប័នដទៃទៀត លើសកម្មភាពការងារព័ត៌មាន និងទំនាក់ទំនង សាធារណៈ របស់ព្រឹទ្ធសភាសម្រាប់ឆ្នាំ២០១៥។

លេខាធិការដ្ឋានអ្នកនាំពាក្យ



អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី