ឯកឧត្តម ហុង សុខហួរ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា បំពេញទស្សនកិច្ចសិក្សា នៅសភា នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (GERMAN BUNDESTAG)
ថ្ងៃពុធ ទី17 ខែធ្នូ ឆ្នាំ2014
កាលពីព្រឹកថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម ហុង សុខហួរ ប្រធាគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ចូលទស្សនាសភានៃសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ក្នុងឱកាសនោះ គណៈប្រតិភូត្រូវបានទទួល បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី លោក Alexander Kropp បណ្ឌិតផ្នែកប្រវត្តិសាស្រ្ត ប្រចាំសភាអាល្លឺម៉ង់បង្ហាញពីការវិវត្តន៍របស់ប្រទេសអាល្លឺម៉ង់ ក្រោយសង្គ្រាមលោកលោកលើកទី២ រហូត ដល់ប្រទេស អាល្លឺម៉ង់ទាំងមូលរួបរួមគ្នាកសាងអភិវឌ្ឈន៍ប្រទេសជាតិឡើងវិញដែលមានការរីកចំរើនដូច សព្វថ្ងៃ ។
លេខាធិការដ្ឋានអមគណៈកម្មការទី១០
អត្ថបទពាក់ព័ន្ធ