ឯកឧត្តម ម៉ម ប៊ុននាង អញ្ចើញចូលរួមពីធី បើកបវេសនកាល ឆ្នាំសិក្សា ២០១៤-២០១៥ វិទ្យាល័យសម្តេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមប្ញស
ថ្ងៃសៅរ៌ ទី1 ខែវិច្ឆិការ ឆ្នាំ2014
ពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៤-២០១៥ នៃវិទ្យាល័យ និងបឋមសិក្សា សម្តេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមប្ញស បានប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យ និងជាអនុប្រធានគណៈកម្មការអង្កេត បោសសម្អាត និង ប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភានិងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងអភិបាល ស្រុកកណ្តាលស្ទឹង និងមន្រ្តីរាជការ នាយកសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិក្សានុសិស្ស និងសិក្សានុសិស្ស សរុបចំនួន ៨៩៥នាក់ កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ក្នុងបរិវេណវិទ្យាល័យ សម្តេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមប្ញស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែគិតគូរខ្ពស់ដល់ការរៀនសូត្ររបស់ក្មួយៗ ឯកឧត្តម ក៏បានមានប្រសាសន៍ផ្តាំ ផ្ញើរ ដល់សិស្សា នុសិស្សទាំងអស់ឲ្យខិតខំសិក្សា រៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ដើម្បីជាពន្លឺនៃជីវិតនៅថ្ងៃអានាគត់ ព្រោះចំណេះដឹងគឺជាទ្រព្យសម្បត្តិ និរន្ត រៀនបានច្រើនប៉ុណ្ណាទ្រព្យមានប៉ុណ្ណោះ ចំណេះដឹងជាទ្រព្យសម្បត្តិដែលពុំមាននណាម្នាក់ ដណ្តើម ឬក៏លួចយកបាន ដូច្នោះ ក្នុងនាម ប្អូនជាសិស្សានុសិស្ស បើចង់បានចំណេះដឹងមានទ្រព្យសម្បត្តិស្តុគស្តម្ភត្រូវតែស្រឡាញ់ការសិសក្សារៀនសូត្រប្រតិបត្តិខ្លួនឲ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ ហើយត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ ។
រូបភាពនិងខ្លឹមសារលេខាធិការដ្ឋានអមគណៈកម្មការទី១០
អត្ថបទពាក់ព័ន្ធ