គណៈកម្មការទី១០ ព្រឹទ្ធសភា អនុញ្ញាតឲ្យទីប្រឹក្សាច្បាប់ជាន់ខ្ពស់អាល្លឺម៉ង់អមព្រឹទ្ធសភា ជួបសម្តែងការគួរសម
ថ្ងៃពុធ ទី8 ខែតុសា ឆ្នាំ2014
កាលពីព្រឹកថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៤ វេលាម៉ោង ៩:០០ នៅសាលប្រជុំគណៈកម្មការទី១០ ដឹកនាំដោយឯកឧត្តម ហុង សុខហួរ ប្រធាន គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោកបណ្ឌិត Daniel Heilmann ទីប្រឹក្សាច្បាប់ ជាន់ខ្ពស់អាល្លឺម៉ង់អមព្រឹទ្ធសភា ជួបពិភាក្សាកាងារក្នុងគោលបំណងឈ្វេងយល់ ពីតំរូវការរបស់គណៈម្មការដែលពាក់ព័ន្ធនិងតួនាទីភារៈកិច្ច របស់លោកបណ្ឌិត ។
ដែលក្នុងនោះប្រធានគណៈកម្មការស្នើសុំឲ្យលោកបណ្ឌិត Daniel Heilmannជួយស្រាវជ្រាវឯកសារពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ បទពិសោធន៍ពីការប្រឆាំងអំពើពុករលួយ បណ្តាប្រទេសជិតខាងជាពិសេស នៅក្នុងតំបន់អាស៊ាន ។
លោកបណ្ឌិត Daniel Heilmann បានគាំទ្រពីគំនិតរបស់ប្រធានគណៈកម្មការ ក្នុងការជួយស្រាវជ្រាវរកឯកសារទាំងនោះ ឆ្លៀតក្នុងឱកាស នោះដែរ លោកបណ្ឌិតក៏បានអញ្ជើញសមាជិកក្នុងគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា ទៅទស្សនកិច្ច សិក្សា ផ្លាស់ប្តូរបទពិសោធន៍ការងារពីការប្រឆាំងអំពើពុករលួយនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅចុងឆ្នាំ២០១៤ ។
អត្ថបទពាក់ព័ន្ធ