Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ចុះស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ នៅឃុំគោកត្រប់
 ថ្ងៃអាទិត្យ ទី​5 ខែតុសា ឆ្នាំ​2014
com10-05-10-2014-1 com10-05-10-2014-2

ដោយមានការយកចិត្តទុកដាក់អំពីតម្រូវការចាំបាច់ និងភាពខ្វះខាត របស់បង ប្អូន ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤ ឯកឧត្តម ម៉ម ប៊ុននាង អនុប្រធាន គណៈកម្មការទី១០ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៣ (ខេត្តកណ្តាល) និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះសាកសួរសុខទុក្ខ និង ស្វែងយល់អំពីតម្រូវការចាំបាច់ របស់បង ប្អូន ប្រជាពលរដ្ឋឃុំ គោកត្រប់ នៅវត្តកោកកាក ស្ថិតក្នុងភូមិគោកត្រប់ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មានប្រសាសន៍សំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋឃុំគោកត្រប់ ឯកឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍ថា ការចុះមកកាន់ឃុំគោកត្រប់នេះ គឺជាការបង្ខិតឱ្យកាន់តែ ជិតរវាងព្រឹទ្ធសភា និង ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងស្វែងយល់អំពីតម្រូវការ និង ភាពខ្វះខាតចាំបាច់របស់ប្រជាពលរដ្ឋ។
ឯកឧត្តមបានណែនាំឱ្យអាជ្ញាធរឃុំគោកត្រប់ ត្រូវតែយកចិត្តទុកដាក់ក្នុងការផ្តល់ សេវា សាធារណៈ ការចេញលិខិតអត្រានុកូលដ្ឋាន និងសុខមាភាពសាធារណៈ ព្រមទាំងបង្កើ នការពង្រឹងភូមិ ឃុំមានសុវត្ថិ ភាពជូនប្រជាពលរដ្ឋ។

អត្ថបទ និងរូបភាព៖ជំនួយការ ឯ.ឧ ម៉ម ប៊ុនាង



អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី