បីភូមិក្នុ្ងងស្រុកកណ្តាលស្ទឹង ជៀសផុតពីការលិចទឹក
ថ្ងៃអាទិត្យ ទី5 ខែតុសា ឆ្នាំ2014
ភូមិព្រែករកា ស្ថិតក្នុងឃុំព្រែករកា ភូមិត្រស់ ស្ថិតក្នុងឃុំទ្រា និងភូមិគោកព្រីង ស្ថិតក្នុង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានជៀសផុតពីការលិចទឹក ដោយ មានការកាយប្រឡាយរំដោះទឹក ដើម្បីកុំឱ្យទឹកលិចភូមិ និងស្រែ ចំការរបស់ ប្រជាពលរដ្ឋ។
ការដោះស្រាយនូវតម្រូវការចាំបាច់នេះ បានធ្វើឡើងក្នុងឱកាស ឯកឧត្តម ម៉ម ប៊ុននាង អនុ ប្រធានគណៈកម្មការទី១០ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៣ (ខេត្តកណ្តាល) និងជាអ្នកនាំពាក្យ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងស្វែងយល់អំពី តម្រូវ ការចាំបាច់ និងភាពខ្វះខាតរបស់ ប្រជាពលរដ្ឋឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤។
ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញចុះពិនិត្យ និងណែនាំឱ្យលោក បូរ ណារ៉េត អភិបាល ស្រុកកណ្តាលស្ទឹង យកគ្រឿងចក្រមកកាយប្រឡាយឱ្យបានរួចរាល់នៅថ្ងៃនេះ ដើម្បីជួយ រំដោះទឹក កុំឱ្យទឹកលិចភូមិ ផ្ទះ និងស្រែ ចំការ របស់បង ប្អូនប្រជាពលរដ្ឋ។
បើតាមការបញ្ជាក់របស់លោក បូរ ណារ៉េត អភិបាលស្រុកកណ្តាលស្ទឹង គ្រឿងចក្រនឹង មកធ្វើ ការកាយប្រឡាយទឹកនេះ ឱ្យរួចរាល់នារសៀលថ្ងៃនេះ(០៥-១០-២០១៤)។
អត្ថបទ និងរូបភាព៖ជំនួយការ ឯ.ឧ ម៉ម ប៊ុនាង
អត្ថបទពាក់ព័ន្ធ