នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣៥នាទីព្រឹក ឯកឧត្ដម សុខ ឥសាន ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការនយោបាយនៃក្រុមសភាជាតិ APF និងលោកជំទាវ ស៊ុន សាភឿន សមាជិកាគណៈកម្មការទី៥ រដ្ឋសភា និងជាអនុប្រធានគណៈកម្មការនយោបាយនៃក្រុមសភាជាតិ APF បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្ដម Christophe- André Frassa ប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) និងជាសមាជិកព្រឹទ្ធសភាបារាំង នៅបន្ទប់ពិសេស VIP អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ។