Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្ដម អន ស៊ុំ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិក សមាជិកាក្រុមប្រឹក្សាឃុំទាំង៦ឃុំ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

   ថ្ងៃទី 22 ខែតុសា ឆ្នាំ2024

នាព្រឹកថ្ងៃអង្គារ៍ ទី១៨ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដម អន ស៊ុំ ឯកឧត្តម ឈើយ ចាន់ណា សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិក សមាជិកាក្រុមប្រឹក្សាឃុំទាំង៦ឃុំ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្តាប់របាយការណ៍ ស្តីពីស្ថានភាពទូទៅនៃការអភិវឌ្ឍមូលដ្ឋាន។ ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធររួចមក ឯកឧត្តម បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋានបន្តខិតខំបំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យទទួលបានលទ្ធផលកាន់តែល្អ លើការងារអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាជូនប្រជាពលរដ្ឋ ការដោះស្រាយបានទាន់ពេលពីជំនន់ទឹកភ្លៀង និងត្រូវបំផុសប្រជាពលរដ្ឋឱ្យទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ត្រូវរៀបចំកសាង និងត្រួតពិនិត្យផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ ស្ថិតនៅទីស្នាក់ការសាលាស្រុកម៉ាឡៃ។ បន្ទាប់មក ឯកឧត្តម បានបន្តចុះពិនិត្យការិយាល័យច្រកចេញចូលតែមួយរបស់ស្រុកផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី