នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម មួង ប៉យ សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកជំទាវ បានផ្តួចផ្តើមធ្វើបុណ្យអង្គកឋិនទានដើម្បីដង្ហែទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់ត្រីមាស ក្នុងវត្តនាគវ័នគិរីរតនារាម ដែលស្ថិតនៅក្នុង ភូមិតាវែង ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ។