(បន្ទាយមានជ័យ) កូនឈើដែលជាប្រភេទកូនប៉េងអាហ្រ្វិក ចំនួន៥០០ដើម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ត្រូវបានឯកឧត្ដម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម អុី ឡុង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ រួមដំណើរជាមួយមាន ឯកឧត្ដម ប្លែក វារី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហូ ប៊ុនហេង ឯកឧត្ដម សួន សុធី ឯកឧត្ដម លឹម សុថេត ក្រុមទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែវ ប៊ុនយឿន ប្រធានក្រុមប្រឹក្សាស្រុកនិងក្រុមការងារ បានរៀបចំពិធីប្រគល់ជូន ឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរងបញ្ជាការដ្ឋានថក្រោះអគ្គបញ្ជាការ និងជាមេបញ្ជាការថក្រោះជួរមុខប្រចាំទិសយោធភូមិភាគទី៥ មានទីតាំងនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០២២។