Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម សុខ ឥសាន បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម ដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងច្បាប់ចំនួន ០៤

   ថ្ងៃទី 7 ខែសីហា ឆ្នាំ2024

នាព្រឹកថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០នាទី នៅសាលប្រជុំគណៈកម្មការទី៤ ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាព ឯកឧត្តម សុខ ឥសាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៤ ដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងច្បាប់ចំនួន ០៤រួមមានដូចខាងក្រោម ៖
១-ពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា ១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា ១២៥ថ្មី នៃ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ។
២-ពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ។
៣-ពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី ៖
១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ
តំបន់សេដ្ឋកិច្ចពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន ស្ដីពីការលុបបំបាត់
ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនិងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ។
២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណរដ្ឋតួកគីស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេង បន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ។
៤-ពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រ កម្ពុជា ចូលជាភាគីនៃអនុសញ្ញាស្ដីពីជំនួយក្នុងករណីមានគ្រោះមហន្ដរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម ។
៥-បញ្ហាផ្សេង ៗ


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី