Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្ដម អន ស៊ុំ បានអញ្ជើញ​ចូលរួមពិធីអបអរ​សាទរទិវាអន្តរជាតិប្រយុទ្ធគ្រឿងញៀន និងដុតបំផ្លាញវត្ថុតាង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី

   ថ្ងៃទី 2 ខែសីហា ឆ្នាំ2024

នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅសាកលវិទ្យាល័យជាតិមានជ័យ មានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២២ និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន ក្រោមប្រធានបទ “ ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌ “ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានអញ្ជើញអមជាមួយមាន ឯកឧត្ដម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្ដម លោកជំទាវ សមាជិករដ្ឋសភាផងដែរ មានសមាជិក សមាជិកាចូលរួមសរុប ១,៦៨០នាក់។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី