Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម សុខ ឥសាន ដឹកនាំក្រុមសភាជាតិកម្ពុជាAPF ចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយAPF តាមប្រព័ន្ធនិម្មិត

   ថ្ងៃទី 18 ខែឧសភា ឆ្នាំ2024


នារាត្រីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ក្រុមសភាជាតិកម្ពុជាAPF ដឹកនាំដោយឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការនយោបាយនៃក្រុមសភាជាតិកម្ពុជាAPF (Assemblee Parlementaire de la Francophonie) បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង ក្រោមអធិបតីភាពឯកឧត្តម Christophe-André FRASSA ប្រធានគណៈកម្មការនយោបាយAPF តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីខេត្តកេបិច ប្រទេសកាណាដា។
ក្នុងឱកាសចូលរួមនៃកិច្ចប្រជុំនេះ ឯកឧត្តម សុខ ឥសាន បានឡើងធ្វើបទអន្តរាគមន៍ស្តីពីស្ថានភាពនយោបាយបច្ចុប្បន្ននៅព្រះរាជាណាចក្រកម្ពុជា៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី