នារសៀលថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី នៅសាលប្រជុំគណៈកម្មការទី៤ ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាព ឯកឧត្តម សុខ ឥសាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៤ ដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងច្បាប់ចំនួន ០២រួមមាន ៖ ១-សេចក្ដីព្រាងច្បាប់វិសោធនកម្មច្បាប់មាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ។ ២-សេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ៣-បញ្ហាផ្សេងៗ ។