Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម អន ស៊ុំ បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធសមិទ្ធផលនានា របស់មជ្ឈមណ្ឌលកុមារមេគង្គកម្ពុជា

   ថ្ងៃទី 2 ខែឧសភា ឆ្នាំ2024

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី ៤ និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធសមិទ្ធផលនានា របស់មជ្ឈមណ្ឌលកុមារមេគង្គកម្ពុជា ស្ថិតនៅភូមិបន្ទាយឆ្មារលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារទឹកដី និងសុខសន្តិភាព បន្តអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តចូលរួមអភិវឌ្ឍកម្មវិធីសិក្សា ជាពិសេសការសិក្សាផ្នែកបច្ចេកវិទ្យា ប្រព័ន្ធឌីជីថល និងជំនាញបច្ចេកទេសរយៈពេលខ្លី ព្រមទាំងអំពាវនាវឲ្យប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ បាននាំយកអំណោយមួយចំនួនជូនដល់នគរបាល កងរាជអាវុធហត្ថ ប្រតិបត្តិការសឹករង ក្រុមគ្រូពេទ្យ យុវជនស.ស.យ.ក កាកបាទក្រហម កាយរិទ្ធិ ក្រុមការងារអភិវឌ្ឍយុវជន និងយុវជនមូស្លីម សិស្សានុសិស្ស យាយជី តាជី និងប្រជាពលរដ្ឋចូលរួមផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី