Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម សុខ ឥសាន អញ្ជើញបិទសិក្ខាសាលាស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងសេរីភាពសារព័ត៌មាន ៖ បញ្ហាប្រឈម និងដំណោះស្រាយ?

   ថ្ងៃទី 11 ខែមេសា ឆ្នាំ2024


នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសភាជាតិកម្ពុជាAPF បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងសេរីភាពសារព័ត៌មាន ៖ បញ្ហាប្រឈម និងដំណោះស្រាយ? នៅសាលសិក្ខាសាលបណ្ណាល័យ វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា និងស្ថាប័នសារព័ត៌មានមួយចំនួននៅកម្ពុជាសរុបជាង ១០០នាក់។
សិក្ខាសាលានេះប្រពឹត្តទៅរយៈពេលមួយថ្ងៃកន្លះ គឺថ្ងៃទី៦ និងព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ក្រោមការសហការរៀបចំដោយព្រឹទ្ធសភា រដ្ឋសភា និងកម្មវិធីនុយមេរិច នៃសភាប្រើភាសាបារាំង (APF)។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី