នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២២ ឯកឧត្តម សុខ ឥសាន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦(ខេត្តព្រៃវែង និងស្វាយរៀង) បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំទាំង៨ នៅស្រុកពាមរក៍ ខេត្តព្រៃវែង ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងការអនុវត្តការងារ ការគាំទ្រការអភិវឌ្ឍនានា ស្តាប់រាល់បញ្ហាប្រឈម និងសំណូមពរនានា ការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការប្រមូលផ្តុំកម្លាំងសរុបសម្រាប់ធ្វើសកម្មភាពឆ្ពោះឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ ដោយមានការអញ្ជើញចូលរួពីសមាជិកក្រុមប្រឹក្សាខេត្ត និងប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងក្រុមប្រឹក្សាឃុំ សរុបចំនួន២២៥នាក់។ ក្នុងឱកាសនោះ ឯកឧត្តម អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បាននាំយកថវិការបស់ក្រុមឧបត្ថម្ភជូនដល់សាលាស្រុកពាមរក៍ ចំនួន១.០០០.០០០រៀល(មួយលានរៀល) និងឧបត្ថម្ភថវិកាដល់ឃុំទាំង៨ ដោយក្នុងមួយឃុំៗទទួលបានថវិកាចំនួន ១.២០០.០០០រៀល(មួយលានពីរសែនរៀល) សរុបថវិកាទាំង៨ឃុំ ចំនួន១០.៦០០.០០០រៀល (ដប់លានប្រាំមួយសែនរៀល)៕
ប្រភព៖នាយកដ្ឋានព័ត៌មាន