Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម សុខ ឥសាន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង

   ថ្ងៃទី 3 ខែមេសា ឆ្នាំ2024


នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២២ ឯកឧត្តម សុខ ឥសាន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦(ខេត្តព្រៃវែង និងស្វាយរៀង)និងជាប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំទាំង១៣ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងការអនុវត្តការងារ ការគាំទ្រការអភិវឌ្ឍនានា ស្តាប់រាល់បញ្ហាប្រឈម និងសំណូមពរនានា ការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការប្រមូលផ្តុំកម្លាំងសរុបសម្រាប់ធ្វើសកម្មភាពឆ្ពោះឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុកកំពង់ត្របែក និងក្រុមប្រឹក្សាឃុំ សរុបចំនួន២៩៦នាក់។
ក្នុងឱកាសនោះ ឯកឧត្តម អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានឧបត្ថម្ភថវិកាជូនដល់សាលាស្រុកកំពង់ត្របែកចំនួន១.០០០.០០០រៀល(មួយលានរៀល) និងឧបត្ថម្ភថវិកាដល់ឃុំទាំង១៣ ដោយក្នុងមួយឃុំៗទទួលបានថវិកាចំនួន ១.២០០.០០០រៀល(មួយលានពីរសែនរៀល សរុបថវិកាទាំង១៣ឃុំ ចំនួន១៥.៦០០.០០០រៀល (ដប់ប្រាំលានប្រាំមួយសែនរៀល)៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី